អ្នកចាត់ការក្លឹប Manchester City លោក Pep Guardiola បាននិយាយនៅក្នុងសន្និសិទត្រៀមប្រកួត Pep Guardiola សប្ដាហ៍ដំបូងនិយាយក្នុងថ្ងៃនេះថា លោកមិនខ្វល់ថា ខ្សែប្រយុទ្ធ Erling Haaland នឹងស៊ុតចូលប៉ុន្មានគ្រាប់ជួយក្រុមលោកនោះទេ។
លោក Pep បាននិយាយថា៖ ខ្ញុំមិនដឹងថា Haaland នឹងស៊ុតចូលប៉ុន្មានគ្រាប់ជួយក្រុមនោះទេ ហើយខ្ញុំក៏មិនខ្វល់រឿងហ្នឹងដែរ។ ឲ្យតែគេនៅតែជាខ្លួនគេ ធ្វើអ្វីដែលគេអាចធ្វើបានដូចកន្លងមកគឺហើយ។ យើងមិនគិតរឿងចំណេះ ឬខាតលើ Haaland ទេ យើងនៅតែជាខ្លួនយើង លេងជាក្រុមរហូត។ Haaland គេលឿន គេប្រកួត៩០នាទីជាលើកដំបូងក្នុងរយៈពេល៥ខែ កាយសម្បទាគេល្អ គេត្រូវការពេលវេលាបន្ថែម ដើម្បីកាន់តែល្អប្រសើរ ៕
ប្រភព ៖ BBC Sport
កីឡាករ Cesc Fabregas អតីតតារាឆ្នើមរបស់ក្លឹបកាំភ្លើងធំ Arsenal និង Barcelona បានបង្ហើបថារូបគេ ចង់ឃើញអតីតតារាឆ្នើមរបស់ក្រុម Barcelona រូបនេះ វិលត្រលប់ទៅកាន់កីឡដ្ឋាន Camp Nou វិញ ...
នៅមួយរយ:ពេលថ្មីៗនេះ កីឡាករ Pierre-Emerick Aubameyang ខ្សែប្រយុទ្ធរបស់ក្រុមអ្នកមានបុណ្យ Barcelona បានទាក់ទងជាមួយក្លឹបតោខៀវ Chelsea ក្នុងការផ្ទេរមកកាន់ក្របខ័ណ្ឌ Premier League វិញនៅទីផ្សាររដូវក្តៅនេះ ...
Supercomputer បានធ្វើការទស្សន៍ទាយក្រុមដែលមានសង្ឃឹមខ្ពស់ក្នុងការឈ្នះពាន Premier League រដូវកាលថ្មី ខណៈឯក្រុមបិសាចក្រហម Manchester United មានត្រឹមតែ ១% ប៉ុណ្ណោះ ...
អតីតខ្សែការពារបិសាចក្រហម លោក Gary Neville បាននិយាយថា ប្រសិនបើ Manchester United មិនអាចចុះកុងត្រាយក Frenkie De Jong បានទេនោះ ក្លឹបនឹងមិនអាចសូម្បីតែចំណាត់ថ្នាក់ Top4 ផង...
អ្នកចាំទី Neto របស់ក្រុមអ្នកមានបុណ្យ Barcelona ត្រូវបានរាយការណ៍ថាគ្រោងនិងចូលរួមជាមួយក្លឹប Bournemouth ដែលទើបប្រូម៉ូតឡើងមកកាន់ក្របខណ្ឌ Premier League ...