ក្លឹបតោខៀវ Chelsea បានធ្វើការប្រកាសជាផ្លូវការយកបាន ខ្សែបម្រើ Carney Chukwuemeka ពីក្លឹប Aston Villa កាលពីម្សិលមិញ។ ខ្សែបម្រើវ័យ១៨ឆ្នាំរូបនេះ បានព្រមព្រៀងចុះកុងត្រាជាមួយ Chelsea រយៈពេល៦ឆ្នាំ ចាប់ពីរដូវកាលឆ្នាំ២០២២/២៣នេះ រហូតដល់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៨។
គួរបញ្ជាក់ថានេះជាកីឡាករទី៦ហើយដែល Chelsea នាំចូលសម្រាប់រដូវកាលក្ដៅនេះដោយកីឡាករ៥នាក់កន្លងទៅនេះមានដូចជា Raheem Sterling, Kalidou Koulibaly, Omari Hutchinson, Eddie Beach និង Gabriel Slonina៕
ប្រភព ៖ BBC Sport
ខ្សែបម្រើអេស្ប៉ាញ Isco ដែលផុតកុងត្រាជាមួយ Real Madrid កាលពីចុងខែមិថុនា ពេលនេះកំពុងឈានដល់កិច្ចព្រមព្រៀងជាមួយក្លឹប Sevilla ក្នុងកិច្ចសន្យារយៈពេល២ឆ្នាំ ...
កីឡាករ Cesc Fabregas អតីតតារាឆ្នើមរបស់ក្លឹបកាំភ្លើងធំ Arsenal និង Barcelona បានបង្ហើបថារូបគេ ចង់ឃើញអតីតតារាឆ្នើមរបស់ក្រុម Barcelona រូបនេះ វិលត្រលប់ទៅកាន់កីឡដ្ឋាន Camp Nou វិញ ...
នៅមួយរយ:ពេលថ្មីៗនេះ កីឡាករ Pierre-Emerick Aubameyang ខ្សែប្រយុទ្ធរបស់ក្រុមអ្នកមានបុណ្យ Barcelona បានទាក់ទងជាមួយក្លឹបតោខៀវ Chelsea ក្នុងការផ្ទេរមកកាន់ក្របខ័ណ្ឌ Premier League វិញនៅទីផ្សាររដូវក្តៅនេះ ...
Supercomputer បានធ្វើការទស្សន៍ទាយក្រុមដែលមានសង្ឃឹមខ្ពស់ក្នុងការឈ្នះពាន Premier League រដូវកាលថ្មី ខណៈឯក្រុមបិសាចក្រហម Manchester United មានត្រឹមតែ ១% ប៉ុណ្ណោះ ...
អតីតខ្សែការពារបិសាចក្រហម លោក Gary Neville បាននិយាយថា ប្រសិនបើ Manchester United មិនអាចចុះកុងត្រាយក Frenkie De Jong បានទេនោះ ក្លឹបនឹងមិនអាចសូម្បីតែចំណាត់ថ្នាក់ Top4 ផង...