News Update:
|
ខ្សែប្រយុទ្ធវ័យក្មេង Erling Haaland របស់ក្លឹប Borussia Dortmund ទំនងជាមិនអាចផ្ទេរមក Barcelona នារដូវក្តៅខាងមុខនេះឡើយនេះបើតាមសម្តីរបស់ប្រធានក្លឹបលោក Joan Laporta ។
លោក Laporta បានបញ្ជាក់ថា ៖ "ក្លឹបនិងមិនចុះកុងត្រាយកកីឡាកររូបណាដែលអាចធ្វើអោយប៉ះពាល់ដល់វិបត្តិហិរញ្ញវត្ថុរបស់ក្លឹបឡើយ
។ សម្រាប់ខ្ញុំក្លឹបគឺជាជម្រើសដំបូងដែលខ្ញុំត្រូវគិតគូរ ។ យើងនិងមិនចុះកុងត្រាយកកីឡាកររូបណាដែលមានប្រាក់ពលកម្មលើសពីការគ្រោងទុករបស់យើងឡើយ ។ នេះគឺជាគម្រោងរបស់ក្លឹបនាពេលបច្ចុប្បន្ននិងពេលខាងមុខ " ។
គួរបញ្ជាក់ថា Haaland ត្រូវបានគេរាយការណ៍ថានិងអាចចាកចេញពី Borussia Dortmund នារដូវក្តៅខាងមុខនេះហើយ ខណៈមានក្លឹបជាច្រើនក៏កំពុងចាប់អារម្មណ៍លើរូបគេផងដែរ ៕
ប្រភព ៖ Fabrizio Romano
🔥Matching Ligue 1 🔥 NICE VS LORIENT ...
🔥Matching La Liga 🔥 ATHLETIC CLUB VS GRANADA ...
🔥Matching Bundesliga 🔥 FRANKFURT VS AUGSBURG ...
🔥Matching Serie A 🔥 CAGLIARI VS JUVENTUS ...
🔥Matching Serie A 🔥 GENOA VS LAZIO ...